|
|
បើតាមប្រភពភ្នាក់ងារ Dean Jones បានរាយការណ៍ថាហង្សក្រហម Liverpool កំពុងតែរៀបចំឯកសារក្នុងការនាំយកខ្សែប្រយុទ្ធ Jarrod Bowen របស់ក្លឹបញញួរដែក West Ham ។
ខ្សែប្រយុទ្ធស្លាបរូបនេះបានធ្វើអោយអ្នកចាត់ការទូទៅលោក Jurgen Klopp ចាប់អារម្មណ៍កាន់តែខ្លាំងពីទម្រង់លេងរបស់គេ ។ គួរបញ្ជាក់ថា Bowen បានស៊ុតបញ្ចូលទី និង Assist បាន ១៣ គ្រាប់ក្នុង ១៣ប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌ Premier League ។
សម្រាប់ស្ថិតិទាំងអស់របស់គេវិញ គឺ រកបាន ១២គ្រាប់ ១១ Assists ដែលធ្វើអោយគេក្លាយជាខ្សែប្រយុទ្ធលំដាប់ទី៤ ក្នុងរដូវកាលនេះ បន្ទាប់ពី Mohamed Salah, Bernardo Silva, និង Kevin de Bruyne ។
ប្រភព : Givemesport
លោក koji បាននិយាយថា ខ្ញុំដឹងថាគូប្រកួតក្នុងពូលខ្លាំង ប៉ុន្តែពួកយើងនឹងនៅតែព្យាយាមដើម្បីទទួលបាន 3 ពិន្ទុ។ ខ្ញុំបានកាន់កាប់ក្រុមកម្ពុជារយៈពេល 10ថ្ងៃហើយ។ នេះជាលើកទី1 ហើយដែលខ្ញុំបានធ្វើការជាមួយក្រុមនារី។...
ក្រុម Arsenal ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងការប្រជែងយក Rafael Leao ដោយ Tottenham ត្រូវបានគេរាយការណ៍ថាបានបន្ថែមការតាមយកតារា AC Milan នេះបើយោងតាមរបាយការណ៍ Give Me Sport ។...
Liverpool និង Al-Hilal កំពុងបញ្ចប់កិច្ចព្រមព្រៀងមួយដែលនឹងឃើញ Darwin Nunez ចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីតក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 46 លានដុល្លារនឹងបូកកម្មវិធីបន្ថែម។...
Paris Saint-Germain អាចនឹងងាកទៅរក Rodrygo Goes ជាអ្នកជំនួសតំណែង Bradley Barcola ប្រសិនបើខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះចាកចេញពីក្លឹបនៅរដូវក្តៅនេះ នេះបើយោងតាម Fabrizio Romano ។...
ខ្សែប្រយុទ្ធ Marc Guiu របស់ Chelsea បានបញ្ចប់ការខ្ចីជើងពេញមួយរដូវកាលទៅកាន់ Sunderland ដែលទើបតែឡើងតំណែងមុនយុទ្ធនាការ Premier League ឆ្នាំ 2025-26។...