|
|
តោខៀវ Chelsea ខាំមាន់ខ្នាយមាស Tottenham ងាប់ ៣ដងត្រឹមពេល៣សប្តាហ៏ ។ Chelsea បានស៊ុតបញ្ចូលទី ២គ្រាប់នៅតង់ទី ២យកឈ្នះ Spurs ២-០ កាលពីយប់មិញក្នុងក្របខណ្ឌ Premier League។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិម៉ារ៉ុក Hakim Ziyech បានទាត់បញ្ចូលទីយ៉ាងស្អាតពីលើប្រអប់គ្រោះថ្នាក់ ជួយអោយតោខៀវ នាំមុខ ១-០។ ហើយគ្រាប់ទី២ រកបានដោយខ្សែការពារចាស់វស្សារ Thiago Silva បញ្ជូនដោយបាល់ Free-Kick របស់ Mason Mount។
ជ័យជំនះកាលពីយប់មិញ គឺការឈ្នះលើកទី៣សម្រាប់ Chelsea លើក្រុម Tottenham ក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយ។
២លើកមុន Chelsea បានឈ្នះក្នុងពានរង្វាន់ League ទាំងពីរជើងដោយលទ្ធផល ២-០ និង ១-០។ ពេលនេះតោខៀវបន្តឈរលេខ៣ក្នុងតារាងពិន្ទុលីគមាន៤៧ពិន្ទុ គម្លាតពីក្រុមកំពូលតារាង Man City ១០ពិន្ទុ៕
ប្រភព: Sky Sports
Liverpool និង Al-Hilal កំពុងបញ្ចប់កិច្ចព្រមព្រៀងមួយដែលនឹងឃើញ Darwin Nunez ចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីតក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 46 លានដុល្លារនឹងបូកកម្មវិធីបន្ថែម។...
Paris Saint-Germain អាចនឹងងាកទៅរក Rodrygo Goes ជាអ្នកជំនួសតំណែង Bradley Barcola ប្រសិនបើខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះចាកចេញពីក្លឹបនៅរដូវក្តៅនេះ នេះបើយោងតាម Fabrizio Romano ។...
ខ្សែប្រយុទ្ធ Marc Guiu របស់ Chelsea បានបញ្ចប់ការខ្ចីជើងពេញមួយរដូវកាលទៅកាន់ Sunderland ដែលទើបតែឡើងតំណែងមុនយុទ្ធនាការ Premier League ឆ្នាំ 2025-26។...
Ronald Araujo ក្លាយជាប្រធានក្រុមដំបូងថ្មីរបស់ Barcelona ប្រសិនបើ Hansi Flick ដក Marc-André ter Stegen ចេញពីតួនាទីជាផ្លូវការ។...
ខ្សែបម្រើ Lesley Ugochukwu បានបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់គូប្រជែង Premier League Burnley ។ កិច្ចព្រមព្រៀងមួយត្រូវបានគេរាយការណ៍ថាមានតម្លៃជាង 20 លានដុល្លារ។...