|
|
លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បា្រប់ថាខ្សែប្រយុទ្ធឆ្នើមរបស់លោកកំពុងតែមិនសប្បាយនិងបញ្ហាមួយ ។ Conte បាននិយាយថា ៖ " ខ្ញុំចូលចិត្ត Harry Kane មិនមែនដោយសារគេជាខ្សែប្រយុទ្ធដ៏ឆ្នើមនោះទេ តែដោយសារអាកប្បកិរិយានិងចរិតរបស់គេ ។ គេជាខ្សែប្រយុទ្ធដ៏កំពូលម្នាក់ គេគួរតែទទួលបានអ្វីដែលល្អជាងនេះ " ។
អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា ៖ "មានតែរឿងមួយគត់ដែលធ្វើអោយគេ (Kane) មិនសប្បាយចិត្ត គឺនៅពេលដែលគេស៊ុតមិនចូល ព្រោះគេតែងតែធ្វើបានយ៉ាងល្អនៅគ្រប់ការប្រកួត " ៕
ប្រភព ៖ Fabrizio Romano
កិច្ចព្រមព្រៀងរបស់ Al-Nassr សម្រាប់ Mason Greenwood នៅតែមិនប្រាកដប្រជា។...
David Ornstein បានរាយការណ៍ថា Manchester United បានដាក់សំណើដេញថ្លៃ 75 លានដុល្លារ បូកនឹង 10 លានដុល្លារបន្ថែមសម្រាប់ខ្សែប្រយុទ្ធ RB Leipzig Benjamin Sesko ។...
Real Madrid ត្រូវបានគេរាយការណ៍ថាបានប្រគល់អាវលេខ 25 ដល់ខ្សែបម្រើវ័យជំទង់ Franco Mastantuono ដែលត្រូវបានគេរំពឹងថានឹងចូលរួមក្រុមជាផ្លូវការនៅថ្ងៃទី 14 ខែសីហា នេះបើយោងតាមប្រភពពី NoKai on X របស់ Real Madrid ។...
យោងតាមលោក Fabrizio Romano កីឡាករ Evann Guessand គ្រោងនឹងចូលរួមជាមួយក្រុម Aston Villa បន្ទាប់ពីក្លឹបនៅ Premier League បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ OGC Nice ។...
Fabrizio Romano បានរាយការណ៍ថា Manchester City គ្រោងនឹងបន្តកុងត្រារបស់ខ្សែបម្រើ Rodri ។...