|
|
ស្ថានីយទូរទស្សន៍ TOWN និងដៃគូឧបត្ថម្ភ Powaram ម្សិលមិញនេះបានប្រកាសបង្កើតកម្មវិធីប្រកួតថ្មីរៀងរាល់ថ្ងៃពុធ ដើម្បីបំពេញបំណងអ្នកស្រឡាញ់គាំទ្រគុនខ្មែរដែលទទូចចង់ឲ្យមាននាពេលកន្លងមក។
លោក ហាក់ សុខហេង តំណាងទូរទស្សន៍ TOWN បានឲ្យដឹងថា ការប្រកួតនៅសង្វៀនរបស់លោកគឺមានស្ទើរតែមួយសប្ដាហ៍ពេញទៅហើយ ដោយឡែកនៅចន្លោះពាក់កណ្ដាលសប្ដាហ៍បន្តិច។ កន្លងទៅមានអ្នកគាំទ្រប្រដាល់គុនខ្មែរតែងតែផ្ញើសារក៏ដូចជា Comment សុំឲ្យបង្កើតកម្មវិធីប្រកួតនៅពាក់កណ្ដាលសប្ដាហ៍បន្ថែមទៀតដើម្បីបានទស្សនាកម្សាន្ត និងកែអផ្សុកជាដើម។
ថ្នាក់ដឹកនាំមួយរូបរបស់ TOWN ខាងលើនេះបន្ថែមទៀតថា ឥលូវនេះស្ថានីយបានចាប់ដៃគូជាមួយភេសជ្ជៈ Powaram រៀបចំឲ្យមានការប្រកួតរៀងរាល់ថ្ងៃពុធបំពេញបំណងជូនមហាជនអ្នកគាំទ្រហើយចាប់ពីពេលនេះតទៅ។ លោកសំណូមពរដល់អ្នកចូលចិត្តវិស័យប្រដាល់ពិសេសអ្នកគាំទ្រសង្វៀន TOWN សូមចូលមកទស្សនាកម្សាន្តសប្បាយឲ្យបានច្រើនកុះករ និងជាការលើកស្ទួយគុនខ្មែរផងដែរ។
អ្នករៀបចំខាងលើនេះថ្លែងអំណរគុណជាខ្លាំងចំពោះភេសជ្ជៈ Powaram ដែលជឿទុកចិត្តសហការជាមួយទូរទស្សន៍ TOWN រៀបចំឲ្យមានជាការប្រកួតកម្មវិធី Powaram Kun khmer នេះឡើយ។ អរគុណចំពោះការបំពេញបំណងអ្នកគាំទ្រគុនខ្មែរនៅពេលនេះ។
បញ្ជាក់ដែរថា កម្មវិធីប្រដាល់ថ្មីរបស់សង្វៀន TOWN នេះប្រកួតរៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង 7យប់តទៅ។ បើកឆាកសប្ដាហ៍ដំបូងនៅថ្ងៃពុធ ទី4 ខែកញ្ញា ឆ្នាំ2024 នេះយប់នេះគឺមានគូពិសេសៗជាច្រើនដូចជា ធឿន ធារ៉ា ឃីម ឌីម៉ា ប៉ះចិន អេ អាំម៉ារីនភូថង ប៉ះ ហ្វីលីពីន ឡុង ពិសិដ្ឋ រស្មី គុនខ្មែរ ប៉ះ ឡាវ។
កិច្ចព្រមព្រៀងរបស់ Al-Nassr សម្រាប់ Mason Greenwood នៅតែមិនប្រាកដប្រជា។...
David Ornstein បានរាយការណ៍ថា Manchester United បានដាក់សំណើដេញថ្លៃ 75 លានដុល្លារ បូកនឹង 10 លានដុល្លារបន្ថែមសម្រាប់ខ្សែប្រយុទ្ធ RB Leipzig Benjamin Sesko ។...
Real Madrid ត្រូវបានគេរាយការណ៍ថាបានប្រគល់អាវលេខ 25 ដល់ខ្សែបម្រើវ័យជំទង់ Franco Mastantuono ដែលត្រូវបានគេរំពឹងថានឹងចូលរួមក្រុមជាផ្លូវការនៅថ្ងៃទី 14 ខែសីហា នេះបើយោងតាមប្រភពពី NoKai on X របស់ Real Madrid ។...
យោងតាមលោក Fabrizio Romano កីឡាករ Evann Guessand គ្រោងនឹងចូលរួមជាមួយក្រុម Aston Villa បន្ទាប់ពីក្លឹបនៅ Premier League បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ OGC Nice ។...
Fabrizio Romano បានរាយការណ៍ថា Manchester City គ្រោងនឹងបន្តកុងត្រារបស់ខ្សែបម្រើ Rodri ។...