|
|
ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់ Sadio Mane បានក្លាយជាកីឡាករដែលមានថ្លៃពលកម្មខ្ពស់ជាងគេម្នាក់លើលោក បន្ទាប់ពីចាកចេញពីហង្សក្រហម Liverpool ទៅចូលរួមជាមួយ Bayern Munich ។
តាមប្រភពជាច្រើនបញ្ជាក់ថា Mane នឹងទទួលបានថ្លៃពលកម្ម១៧លានផោនក្នុងមួយឆ្នាំនៅ Bayern ក្រោយចុះកុងត្រារហូតដល់ឆ្នាំ២០២៥។ Liverpool បានយល់ព្រមលក់កីឡាករសញ្ជាតិសេណេហ្កាល់ទៅឲ្យ Bayern ក្នុងតម្លៃខ្លួន២៧,៤លានផោន ហើយអាចឡើងដល់៣៥លានផោនអាស្រ័យលើការបង្ហាញខ្លួន បូករួមសមិទ្ធផលបុគ្គលនិងក្រុម ៕
ប្រភព ៖ BBC Sport
កិច្ចព្រមព្រៀងរបស់ Al-Nassr សម្រាប់ Mason Greenwood នៅតែមិនប្រាកដប្រជា។...
David Ornstein បានរាយការណ៍ថា Manchester United បានដាក់សំណើដេញថ្លៃ 75 លានដុល្លារ បូកនឹង 10 លានដុល្លារបន្ថែមសម្រាប់ខ្សែប្រយុទ្ធ RB Leipzig Benjamin Sesko ។...
Real Madrid ត្រូវបានគេរាយការណ៍ថាបានប្រគល់អាវលេខ 25 ដល់ខ្សែបម្រើវ័យជំទង់ Franco Mastantuono ដែលត្រូវបានគេរំពឹងថានឹងចូលរួមក្រុមជាផ្លូវការនៅថ្ងៃទី 14 ខែសីហា នេះបើយោងតាមប្រភពពី NoKai on X របស់ Real Madrid ។...
យោងតាមលោក Fabrizio Romano កីឡាករ Evann Guessand គ្រោងនឹងចូលរួមជាមួយក្រុម Aston Villa បន្ទាប់ពីក្លឹបនៅ Premier League បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ OGC Nice ។...
Fabrizio Romano បានរាយការណ៍ថា Manchester City គ្រោងនឹងបន្តកុងត្រារបស់ខ្សែបម្រើ Rodri ។...