|
|
ក្រុមអ្នកមានបុណ្យ FC Barcelona កាន់តែខិតជិតក្នុងការបន្តកុងត្រាថ្មីជាមួយខ្សែវ័យ ២៣ឆ្នាំសញ្ជាតិអ៊ុយរ៉ាកាយ Ronald Araújo នារដូវក្តៅខាងមុខ ។ Ronald Araújo កំពុងតែបង្ហាញទម្រង់លេងបានយ៉ាងល្អនារដូវកាលនេះ ជាពិសេសក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Xavi ។
Barca បានបើកការពិភាក្សាជាមួយភ្នាក់ងាររបស់គេទាក់ទងនិងការបន្តកុងត្រាថ្មីនារដូវកាលនេះ ។ គេរំពឹងថាកិច្ចព្រមព្រៀងនិងឈានដល់ចំណុចវិជ្ជមានក្នុងពេលឆាប់ៗនេះ ។ គួរបញ្ជាក់ថា Araújo ត្រូវបានក្លឹបធំៗជាច្រើននៅអឺរ៉ុបទាក់ទងមកកាន់រូបគេ ប៉ុន្តែសាម៉ីខ្លួនហាក់ពេញចិត្តនិងការស្នាក់នៅទឹកដី Campnou បន្តទៀត ៕
ប្រភព ៖ Fabrizio Romano
កិច្ចព្រមព្រៀងរបស់ Al-Nassr សម្រាប់ Mason Greenwood នៅតែមិនប្រាកដប្រជា។...
David Ornstein បានរាយការណ៍ថា Manchester United បានដាក់សំណើដេញថ្លៃ 75 លានដុល្លារ បូកនឹង 10 លានដុល្លារបន្ថែមសម្រាប់ខ្សែប្រយុទ្ធ RB Leipzig Benjamin Sesko ។...
Real Madrid ត្រូវបានគេរាយការណ៍ថាបានប្រគល់អាវលេខ 25 ដល់ខ្សែបម្រើវ័យជំទង់ Franco Mastantuono ដែលត្រូវបានគេរំពឹងថានឹងចូលរួមក្រុមជាផ្លូវការនៅថ្ងៃទី 14 ខែសីហា នេះបើយោងតាមប្រភពពី NoKai on X របស់ Real Madrid ។...
យោងតាមលោក Fabrizio Romano កីឡាករ Evann Guessand គ្រោងនឹងចូលរួមជាមួយក្រុម Aston Villa បន្ទាប់ពីក្លឹបនៅ Premier League បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ OGC Nice ។...
Fabrizio Romano បានរាយការណ៍ថា Manchester City គ្រោងនឹងបន្តកុងត្រារបស់ខ្សែបម្រើ Rodri ។...