|
|
លោក Jurgen Klopp អ្នកចាត់ការក្លឹបហង្សក្រហម Liverpool ត្រូវបានគេឃើញថាចែកស្រាបៀរទៅឲ្យអ្នកគាំទ្រ
ក្រោយLiverpool យកឈ្នះការប្រកួតនឹងក្លឹប Crystal Palace ក្របខ័ណ្ឌ Premier League ដោយលទ្ធផល ៣-១
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
គេបានឃើញលោក Klopp បានយកប៊ីយែរ ៣ដប ទៅឲ្យអ្នកគាំទ្រផ្ទាល់ដៃតែម្ដង នៅមុនពេលលោកបានជិះឡានក្រុងជាមួយក្រុមការងារលោកត្រលប់ទៅវិញ។មើលទៅលោក Klopp មានការសប្បាយចិត្តខ្លាំងនឹងលទ្ធផលនៃក្រុមរបស់លោកប្រកួតក្នុងរយៈពេល ១អាទិត្យកន្លងទៅនេះ ហើយធ្វើឲ្យគាត់កាន់តែមានភាពជិតស្និទ្ធជាមួយអ្នកគាំទ្រ។
គួរបញ្ជាក់ថា Liverpool កំពុងឈរលើចំណាត់ថ្នាក់លេខ២ បណ្តោះអាសន្នក្នុងការប្រកួត Premier League ដោយមាន៤៨ពិន្ទុ រីឯក្លឹប Man City ជាក្លឹបនាំមុខមាន ៥៧ពិន្ទុ៕
ប្រភព: Daily Mail
ការប្រកួត LA LIGA LAS PALMAS VS BARCELONA ...
ការប្រកួត PREMIER LEAGUE ASTON VILLA VS CHELSEA ...
ការប្រកួត PREMIER LEAGUE ARSENAL VS WEST HAM ...
ការប្រកួត PREMIER LEAGUE EVERTON VS MANCHESTER UNITED ...
លទ្ធផលការប្រកួត PREMIER LEAGUE LEICESTER CITY VS BRENTFORD ...